1 រីឯហោរាហាកាយ និងហោរាសាការី ជាកូនអ៊ីដោក៏ទាយដោយនូវព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ដល់ពួកយូដាដែលនៅស្រុកយូដា និងក្រុងយេរូសាឡិម
2 គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡិម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ
3 ហើយនៅវេលានោះឯង ថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេនោះ ព្រមទាំងសេថារ-បូសណាយ និងពួកគូកនលោកក៏មកសួរថា តើអ្នកណាបានចេញបង្គាប់ឲ្យឯងរាល់គ្នាស្អាងវិហារនេះ ហើយធ្វើកំផែងនេះឡើង
4 លោកក៏សួរដូច្នេះទៀតថា មនុស្សដែលធ្វើការនេះ តើមានឈ្មោះអ្វីខ្លះ