13 តែនៅឆ្នាំដំបូង ក្នុងរាជ្យស៊ីរូស ជាស្តេចបាប៊ីឡូន នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ១ច្បាប់ឲ្យស្អាងព្រះវិហារនេះឡើងវិញ
14 ហើយគ្រឿងប្រដាប់មាស និងប្រាក់ទាំងប៉ុន្មាន របស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកចេញពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិម នាំទៅដាក់ក្នុងព្រះវិហារ នៅក្រុងបាប៊ីឡូន នោះស្តេចស៊ីរូសបានយកចេញពីព្រះវិហារនោះ ប្រគល់ទាំងអស់ដល់ម្នាក់ឈ្មោះ សេសបាសារ ដែលទ្រង់បានតាំងឡើងជាចៅហ្វាយខេត្ត
15 ទ្រង់បង្គាប់ដល់លោកថា ចូរយកគ្រឿងប្រដាប់ទាំងនេះ ទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមទៅ ហើយស្អាងព្រះវិហារនៃព្រះ នៅកន្លែងដដែលនោះឡើងវិញ
16 ដូច្នេះ សេសបាសារក៏ទៅដាក់ជើងជញ្ជាំងព្រះវិហារនៃព្រះ ដែលធ្លាប់មាននៅក្រុងយេរូសាឡិម ហើយចាប់តាំងពីវេលានោះ ដរាបដល់សព្វថ្ងៃនេះ គេចេះតែធ្វើការស្អាងព្រះវិហារនោះឡើង តែមិនទាន់បានហើយនៅឡើយ
17 ដូច្នេះ បើព្រះករុណាយល់ឃើញថាគួរដែរ នោះសូមឲ្យគេពិនិត្យរកក្នុងមន្ទីរលិខិតហ្លួង នៅក្រុងបាប៊ីឡូននេះ ឲ្យបានដឹងពិតជាស្តេចស៊ីរូសទ្រង់ចេញព្រះរាជឱង្ការ ឲ្យស្អាងព្រះវិហារនោះ ដែលនៅក្រុងយេរូសាឡិម ឬមិនមែន រួចសូមទ្រង់ព្រះករុណាផ្ញើទៅបង្គាប់ដល់យើងខ្ញុំ ឲ្យដឹងពីដំណើរនេះ តាមទ្រង់សព្វព្រះហឫទ័យចុះ។