អែសរ៉ា 5:14-17 KHOV

14 ហើយ​គ្រឿង​ប្រដាប់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន របស់​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម នាំ​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ នៅ​ក្រុង​បាប៊ី‌ឡូន នោះ​ស្តេច​ស៊ីរូស​បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នោះ ប្រគល់​ទាំង​អស់​ដល់​ម្នាក់​ឈ្មោះ សេស‌បាសារ ដែល​ទ្រង់​បាន​តាំង​ឡើង​ជា​ចៅ‌ហ្វាយ​ខេត្ត

15 ទ្រង់​បង្គាប់​ដល់​លោក​ថា ចូរ​យក​គ្រឿង​ប្រដាប់​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ដដែល​នោះ​ឡើង​វិញ

16 ដូច្នេះ សេស‌បាសារ​ក៏​ទៅ​ដាក់​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ ដែល​ធ្លាប់​មាន​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ចាប់​តាំង​ពី​វេលា​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​ចេះ​តែ​ធ្វើ​ការ​ស្អាង​ព្រះ‌វិហារ​នោះ​ឡើង តែ​មិន​ទាន់​បាន​ហើយ​នៅ​ឡើយ

17 ដូច្នេះ បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា​គួរ​ដែរ នោះ​សូម​ឲ្យ​គេ​ពិនិត្យ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ក្រុង​បាប៊ី‌ឡូន​នេះ ឲ្យ​បាន​ដឹង​ពិត​ជា​ស្តេច​ស៊ីរូស​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ឲ្យ​ស្អាង​ព្រះ‌វិហារ​នោះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម ឬ​មិន​មែន រួច​សូម​ទ្រង់​ព្រះ‌ករុណា​ផ្ញើ​ទៅ​បង្គាប់​ដល់​យើង​ខ្ញុំ ឲ្យ​ដឹង​ពី​ដំណើរ​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ។