អែសរ៉ា 5:4-10 KHOV

4 លោក​ក៏​សួរ​ដូច្នេះ​ទៀត​ថា មនុស្ស​ដែល​ធ្វើ​ការ​នេះ តើ​មាន​ឈ្មោះ​អ្វី​ខ្លះ

5 ប៉ុន្តែ ព្រះ‌នេត្រ​នៃ​ព្រះ​បាន​ទត​មក​លើ​ពួក​ចាស់‌ទុំ​សាសន៍​យូដា ហើយ​លោក​ចៅ‌ហ្វាយ​មិន​បាន​បញ្ឈប់​ការ​ដែល​កំពុង​តែ​ធ្វើ​នោះ​ទេ ចាំ​ទំរាំ​បញ្ជូន​រឿង​នោះ ទៅ​ដល់​ដារី‌យុស ហើយ​មាន​ព្រះ‌រាជ​សាសន៍​តប​មក​កាត់​សេចក្តី។

6 នេះ​ជា​សំណៅ​នៃ​សំបុត្រ ដែល​ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​លោក នៅ​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ស្តេច​ដារី‌យុស

7 ក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅ​ស្តេច​នោះ​មាន​សេចក្តី​ដូច្នេះ​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ចូល​មក​ដល់​ព្រះ‌ករុណា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​សេចក្តី​សុខ​ចំរើន

8 សូម​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ក្នុង​ខេត្ត​យូដា គឺ​ទៅ​មើល​ព្រះ‌វិហារ​នៃ​ព្រះ​ដ៏​ធំ ដែល​គេ​កំពុង​តែ​ស្អាង ដោយ​ថ្ម​យ៉ាង​ធំៗ ឃើញ​ថា​គេ​ដាក់​ធ្នឹម​លើ​ជញ្ជាំង​រួច​ហើយ ការ​នោះ​ក៏​ធ្វើ​យ៉ាង​ឆាប់​រហ័ស ហើយ​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ​ដែរ

9 ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់‌ទុំ​របស់​គេ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ​នេះ ហើយ​នឹង​ធ្វើ​កំផែង​នេះ​ឡើង

10 យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​គេ ដើម្បី​នឹង​កត់​ឈ្មោះ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ជា​មេ​របស់​គេ ផ្ញើ​មក​ថ្វាយ​ទ្រង់​ឲ្យ​បាន​ជ្រាប