អែសរ៉ា 6:1-5 KHOV

1 ដូច្នេះ ស្តេច​ដារី‌យុស​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​ពិនិត្យ​រក​ក្នុង​មន្ទីរ​លិខិត ជា​កន្លែង​ដែល​រក្សា​ទុក​នូវ​ព្រះ‌រាជ‌ទ្រព្យ​ក្នុង​ក្រុង​បាប៊ី‌ឡូន

2 ហើយ​គេ​ឃើញ​មាន​ក្រាំង​១ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ នៅ​ក្រុង​អាក់‌មេថា ជា​ក្រុង​ធំ​របស់​ខេត្ត​មេឌី មាន​សេចក្តី​កត់​ទុក​ថា

3 នៅ​ឆ្នាំ​ទី​១ ក្នុង​រាជ​ស៊ីរូស នោះ​ស្តេច​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ ពី​ដំណើរ​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ស្អាង​ព្រះ‌វិហារ​ឡើង​វិញ គឺ​ជា​កន្លែង​ដែល​សំរាប់​ថ្វាយ​យញ្ញ‌បូជា ត្រូវ​ឲ្យ​ដាក់​ជើង​ជញ្ជាំង​វិហារ​នោះ​ឲ្យ​មាំ‌មួន ឯ​កំពស់​ព្រះ‌វិហារ ត្រូវ​ជា​៦០​ហត្ថ ទទឹង​៦០​ហត្ថ​ដែរ

4 ដោយ​ថ្ម​យ៉ាង​ធំៗ​៣​ជាន់ និង​ឈើ​ថ្មី​១​ជាន់ ឯ​ប្រាក់​ចំណាយ នោះ​ត្រូវ​បើក​មក​ពី​ឃ្លាំង​ហ្លួង

5 ចំណែក​គ្រឿង​ប្រដាប់​មាស​ប្រាក់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នេប៊ូ‌ក្នេសា​បាន​យក​ពី​ព្រះ‌វិហារ នៅ​ក្រុង​យេរូ‌សាឡិម នាំ​មក​ឯ​ក្រុង​បាប៊ី‌ឡូន នោះ​ត្រូវ​ប្រគល់​ទៅ​វិញ ឲ្យ​បាន​យក​ទៅ​ដាក់​នៅ​កន្លែង​ធម្មតា ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចុះ ត្រូវ​ដាក់​ទាំង​អស់​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។