អែសរ៉ា 6:10-16 KHOV

10 ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​អធិស្ឋាន​ឲ្យ​ស្តេច​នឹង​ពួក​ព្រះ‌រាជ​បុត្រា​ស្តេច​បាន​ព្រះ‌ជន្ម​ចំរើន

11 យើង​ក៏​បាន​ចេញ​បង្គាប់​ថា បើ​អ្នក​ណា​បំផ្លាស់​បំប្រែ​ប្រកាស​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​១ ពី​ផ្ទះ​អ្នក​នោះ បញ្ឈរ​ឡើង​ចង​ក​គេ​ភ្ជាប់​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​គេ​ទុក​ជា​កន្លែង​សំរាប់​នឹង​បន្ទោ​លាមក ដោយ​ព្រោះ​ហេតុ​នោះ​ឯង

12 ហើយ​សូម​ឲ្យ​ព្រះ​ដែល​បាន​ប្រោស​ប្រទាន ឲ្យ​ព្រះ‌នាម​ទ្រង់​សណ្ឋិត​នៅ​ទី​នេះ បាន​ទំលាក់​អស់​ទាំង​ស្តេច​ណា និង​សាសន៍​ណា​ដែល​លូក​ដៃ​ទៅ​ធ្វើ​ខុស​នឹង​ប្រកាស​នេះ ដើម្បី​នឹង​បំផ្លាញ​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​នេះ​ចេញ​ផង យើង ដារី‌យុស​បាន​ចេញ​ប្រកាស​ហើយ ដូច្នេះ ត្រូវ​ឲ្យ​សំរេច​សព្វ​គ្រប់​តាម​ដោយ​ខ្នះ‌ខ្នែង​ចុះ។

13 ដូច្នេះ ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​គូ‌កន គេ​ក៏​ធ្វើ​ដោយ​ខ្នះ‌ខ្នែង តាម​សេចក្តី​ដែល​ស្តេច​ដារី‌យុស​បាន​ផ្ញើ​មក​គ្រប់​ចំពូក។

14 យ៉ាង​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា​ក៏​ស្អាង​ឡើង ដោយ​មាន​សេចក្តី​ចំរើន ដោយ​នូវ​ការ​ទាយ​របស់​ហោរា​ហាកាយ និង​សាការី ជា​កូន​អ៊ីដោ គេ​បាន​ស្អាង​ឡើង ដរាប​ដល់​ហើយ តាម​បង្គាប់​ផង​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​តាម​ព្រះ‌ឱង្ការ​នៃ​ស៊ីរូស ដារី‌យុស និង​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី​ផង

15 នៅ​ថ្ងៃ​ទី​៣ ខែ​ផល្គុណ ក្នុង​ឆ្នាំ​ទី​៦​នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌វិហារ​បាន​ស្អាង​ឡើង​រួច​ជា​ស្រេច។

16 គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឯ​ទៀត ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នេះ​ដោយ​អំណរ