អែសរ៉ា 7:1-6 KHOV

1 ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី នោះ​អែសរ៉ា កូន​សេរ៉ាយ៉ា ដែល​ជា​កូន​អ័សារាៗ ជា​កូន ហ៊ីល‌គីយ៉ា

2 ហ៊ីល‌គីយ៉ា ជា​កូន​សាលូម សាលូម​ជា​កូន​សាដុកៗ ជា​កូន​អ័ហ៊ី‌ទូប

3 អ័ហ៊ី‌ទូប ជា​កូន​អ័ម៉ារាៗ​ជា​កូន​អ័សារាៗ​ជា​កូន​មេរ៉ាយ៉ូត

4 មេរ៉ាយ៉ូត ជា​កូន​សេរ៉ាហ៊ាៗ​ជា​កូន​អ៊ូស៊ីៗ​ជា​កូន​ប៊ូកគី

5 ប៊ូកគី ជា​កូន​អ័ប៊ី‌សួរៗ​ជា​កូន​ភីនេ‌ហាសៗ​ជា​កូន​អេលាសារៗ​ជា​កូន​អើរ៉ុន​ដ៏​ជា​សំដេច​សង្ឃ

6 អែសរ៉ា​នេះ លោក​ឡើង​មក​ពី​ក្រុង​បាប៊ី‌ឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រទាន​មក ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក បាន​ជា​ស្តេច​ទ្រង់​អនុញ្ញាត​គ្រប់​ទាំង​សេចក្តី​ដែល​លោក​សូម