អែសរ៉ា 7:3-9 KHOV

3 អ័ហ៊ី‌ទូប ជា​កូន​អ័ម៉ារាៗ​ជា​កូន​អ័សារាៗ​ជា​កូន​មេរ៉ាយ៉ូត

4 មេរ៉ាយ៉ូត ជា​កូន​សេរ៉ាហ៊ាៗ​ជា​កូន​អ៊ូស៊ីៗ​ជា​កូន​ប៊ូកគី

5 ប៊ូកគី ជា​កូន​អ័ប៊ី‌សួរៗ​ជា​កូន​ភីនេ‌ហាសៗ​ជា​កូន​អេលាសារៗ​ជា​កូន​អើរ៉ុន​ដ៏​ជា​សំដេច​សង្ឃ

6 អែសរ៉ា​នេះ លោក​ឡើង​មក​ពី​ក្រុង​បាប៊ី‌ឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រទាន​មក ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក បាន​ជា​ស្តេច​ទ្រង់​អនុញ្ញាត​គ្រប់​ទាំង​សេចក្តី​ដែល​លោក​សូម

7 ក៏​មាន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​នេធីនិម​ខ្លះ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស​ដែរ

8 លោក​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក្នុង​ខែ​ស្រា‌ពណ៌​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​នោះ

9 ដ្បិត​លោក​បាន​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​១​ខែ​ចេត្រ ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​ទី​១​ខែ​ស្រា‌ពណ៌ ដោយ​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក