1 រីឯពួកអ្នក ជាប្រធានលើវង្សរបស់ឪពុក ហើយតាមពង្សាវតាររបស់ពួកអ្នក ដែលចេញពីក្រុងបាប៊ីឡូន ឡើងទៅជាមួយនឹងខ្ញុំ ក្នុងរាជ្យស្តេចអើថាស៊ើកសេស
2 នោះក្នុងពួកកូនចៅភីនេហាស មានគើសុន ក្នុងពួកកូនចៅអ៊ីថាម៉ារ មានដានីយ៉ែល ក្នុងពួកកូនចៅដាវីឌ មានហាធូស
3 ក្នុងពួកកូនចៅសេកានា ខាងកូនចៅប៉ារ៉ូសនោះមានសាការី ហើយតាមបញ្ជីជាតិ នោះរាប់បានពួកប្រុសៗ១៥០នាក់ ដែលទៅជាមួយ
4 ក្នុងពួកកូនចៅផាហាត-ម៉ូអាប់ មានអេលីយ៉ូន៉ាយ ជាកូនសេរ៉ាហ៊ា ហើយមានពួកប្រុសៗ២០០នាក់ទៅជាមួយ