អែសរ៉ា 8:1-7 KHOV

1 រីឯ​ពួក​អ្នក ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក ហើយ​តាម​ពង្សាវតារ​របស់​ពួក​អ្នក ដែល​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស

2 នោះ​ក្នុង​ពួក​កូន​ចៅ​ភីនេ‌ហាស មាន​គើសុន ក្នុង​ពួក​កូន​ចៅ​អ៊ីថាម៉ារ មាន​ដានី‌យ៉ែល ក្នុង​ពួក​កូន​ចៅ​ដាវីឌ មាន​ហាធូស

3 ក្នុង​ពួក​កូន​ចៅ​សេកានា ខាង​កូន​ចៅ​ប៉ារ៉ូស​នោះ​មាន​សាការី ហើយ​តាម​បញ្ជី‌ជាតិ នោះ​រាប់​បាន​ពួក​ប្រុសៗ​១៥០​នាក់ ដែល​ទៅ​ជា​មួយ

4 ក្នុង​ពួក​កូន​ចៅ​ផាហាត-ម៉ូអាប់ មាន​អេលី‌យ៉ូ‌ន៉ាយ ជា​កូន​សេរ៉ា‌ហ៊ា ហើយ​មាន​ពួក​ប្រុសៗ​២០០​នាក់​ទៅ​ជា​មួយ

5 ក្នុង​ពួក​កូន​ចៅ​សេកានា មាន​កូន​របស់​យ៉ាហា‌សៀល ហើយ​មាន​ពួក​ប្រុសៗ​៣០០​នាក់​ទៅ​ជា​មួយ

6 ក្នុង​ពួក​កូន​ចៅ​អេឌីន មាន​អេបេឌ ជា​កូន​យ៉ូណា‌ថាន ហើយ​មាន​ពួក​ប្រុសៗ​៥០​នាក់​ទៅ​ជា​មួយ

7 ក្នុង​ពួក​កូន​ចៅ​អេឡាំ មាន​យេសាយ៉ា ជា​កូន​អ័ថា‌លា ហើយ​មាន​ពួក​ប្រុសៗ​៧០​នាក់​ទៅ​ជា​មួយ