អែសរ៉ា 8:10-16 KHOV

10 ក្នុង​ពួក​កូន​ចៅ​សឡូមិត មាន​កូន​របស់​យ៉ូសិភា ហើយ​មាន​ពួក​ប្រុស​១៦០​នាក់​ទៅ​ជា​មួយ

11 ក្នុង​ពួក​កូន​ចៅ​បេបាយ មាន​សាការី ជា​កូន​បេបាយ ហើយ​មាន​ពួក​ប្រុសៗ​២៨​នាក់​ទៅ​ជា​មួយ

12 ក្នុង​ពួក​កូន​ចៅ​អាស‌កាឌ មាន​យ៉ូហា‌ណាន ជា​កូន​ហាកា‌ថាន ហើយ​មាន​ពួក​ប្រុសៗ​១១០​នាក់​ទៅ​ជា​មួយ

13 ក្នុង​ពួក​កូន​ចៅ​អ័ដូ‌នី‌កាម​ដែល​នៅ​ក្រោយ​គេ នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​អេលី‌ផា‌លេត យីអែល និង​សេម៉ាយ៉ា ហើយ​មាន​ពួក​ប្រុសៗ​៦០​នាក់​ទៅ​ជា​មួយ

14 ក្នុង​ពួក​កូន​ចៅ​ប៊ីកវ៉ាយ មាន​អ៊ូថាយ និង​សាប៊ូឌ ហើយ​មាន​ពួក​ប្រុសៗ​៧០​នាក់​ទៅ​ជា​មួយ។

15 ខ្ញុំ​បាន​ប្រមូល​អ្នក​ទាំង​នោះ​មក​ត្រង់​មាត់​ទន្លេ ដែល​ហូរ​ទៅ​ឯ​ក្រុង​អាហាវ៉ា យើង​រាល់​គ្នា​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ​៣​ថ្ងៃ កំពុង​ដែល​ខ្ញុំ​ត្រួត​មើល​បណ្តា‌ជន និង​ពួក​សង្ឃ តែ​ឥត​មាន​ឃើញ​ពួក​កូន​ចៅ​លេវី​ណា​មួយ នៅ​ទី​នោះ​ឡើយ

16 ដូច្នេះ ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អេលា‌ស៊ើរ អើរាល សេម៉ាយ៉ា អែល‌ណា‌ថាន យ៉ារីប អែល‌ណា‌ថាន ណាថាន់ សាការី និង​មស៊ូឡាម ជា​ពួក​ប្រធាន​មក ព្រម​ទាំង​យ៉ូយ៉ា‌រីប និង​អែល‌ណា‌ថាន ជា​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា