អែសរ៉ា 8:25-31 KHOV

25 រួច​ខ្ញុំ​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​គេ គឺ​ជា​ដង្វាយ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង ដែល​ស្តេច ពួក​សេនាបតី ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​នៅ​ទី​នោះ​បាន​ថ្វាយ

26 ខ្ញុំ​ថ្លឹង​ប្រាក់​៦៥០​ហាប គ្រឿង​ប្រាក់​១០០​ហាប និង​មាស​១០០​ហាប

27 ព្រម​ទាំង​ពែង​មាស​២០ មាន​ដំឡៃ​១​ពាន់​ដារីក ហើយ​ប្រដាប់‌ប្រដា​ធ្វើ​ពី​ទង់‌ដែង​យ៉ាង​ភ្លឺ ដែល​មាន​ដំឡៃ​ដូច​ជា​មាស ប្រគល់​ដល់​ដៃ​គេ

28 រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​មនុស្ស​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រឿង​ប្រដាប់​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ ឯ​ប្រាក់ និង​មាស​នេះ ជា​ដង្វាយ​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា

29 ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន និង​ថែ​រក្សា​របស់​ទាំង​នេះ ដរាប​ដល់​អ្នក​រាល់​គ្នា​បាន​ថ្លឹង​ទាំង​អស់ នៅ​ក្រុង​យេរូ‌សាឡិម ប្រគល់​នៅ​ចំពោះ​មេ​ពួក​សង្ឃ និង​ពួក​លេវី ហើយ​នឹង​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​សាសន៍​អ៊ីស្រា‌អែល ដាក់​ទៅ​ក្នុង​បន្ទប់​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​រួច​ជា​ស្រេច

30 ពួក​សង្ឃ ហើយ​នឹង​ពួក​លេវី ក៏​ទទួល​យក​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ទាំង​នោះ តាម​ទំងន់ ដើម្បី​នឹង​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​ព្រះ​របស់​យើង​រាល់​គ្នា នៅ​ក្រុង​យេរូ‌សាឡិម។

31 រួច​មក នៅ​ថ្ងៃ​ទី​១២​ខែ​ចេត្រ នោះ​យើង​រាល់​គ្នា​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទន្លេ​អាហាវ៉ា ដើម្បី​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​ក៏​សណ្ឋិត​នៅ​ជា​មួយ ហើយ​ទ្រង់​ជួយ​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ និង​ពួក​ចោរ​ដែល​បង្កប់​ខ្លួន​តាម​ផ្លូវ​ផង