អែសរ៉ា 8:31-36 KHOV

31 រួច​មក នៅ​ថ្ងៃ​ទី​១២​ខែ​ចេត្រ នោះ​យើង​រាល់​គ្នា​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទន្លេ​អាហាវ៉ា ដើម្បី​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​ក៏​សណ្ឋិត​នៅ​ជា​មួយ ហើយ​ទ្រង់​ជួយ​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ និង​ពួក​ចោរ​ដែល​បង្កប់​ខ្លួន​តាម​ផ្លូវ​ផង

32 យើង​រាល់​គ្នា​ក៏​បាន​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​បាន​នៅ​ទី​នោះ​អស់​៣​ថ្ងៃ

33 លុះ​ដល់​ថ្ងៃ​ទី​៤ នោះ​យើង​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា មាន​អេលាសារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​យ៉ូសា‌បាឌ ជា​កូន​យេសួរ និង​ណូអាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ

34 គេ​ត្រួត​មើល​ទាំង​អស់​តាម​ចំនួន​តាម​ទំងន់ ហើយ​ក៏​កត់​ទុក​នៅ​វេលា​នោះ​ឯង។

35 ឯ​ពួក​អ្នក​ដែល​បាន​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​គោ​ឈ្មោល​១២​ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​ចៀម​ឈ្មោល​៩៦ កូន​ចៀម​៧៧ និង​ពពែ​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​សុទ្ធ​តែ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់

36 គេ​ក៏​ប្រគល់​ព្រះ‌រាជ‌សាសន៍ ដល់​នាយក​ដំណាង​ស្តេច និង​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​លោក​ទាំង​នោះ ក៏​ជួយ​ចំរើន​ដល់​ពួក​បណ្តា‌ជន និង​ព្រះ‌វិហារ​នៃ​ព្រះ។