9 ក្នុងពួកកូនចៅយ៉ូអាប់ មានអូបាឌា ជាកូនយេហ៊ីអែល ហើយមានពួកប្រុសៗ២១៨នាក់ទៅជាមួយ
10 ក្នុងពួកកូនចៅសឡូមិត មានកូនរបស់យ៉ូសិភា ហើយមានពួកប្រុស១៦០នាក់ទៅជាមួយ
11 ក្នុងពួកកូនចៅបេបាយ មានសាការី ជាកូនបេបាយ ហើយមានពួកប្រុសៗ២៨នាក់ទៅជាមួយ
12 ក្នុងពួកកូនចៅអាសកាឌ មានយ៉ូហាណាន ជាកូនហាកាថាន ហើយមានពួកប្រុសៗ១១០នាក់ទៅជាមួយ
13 ក្នុងពួកកូនចៅអ័ដូនីកាមដែលនៅក្រោយគេ នោះមានឈ្មោះដូច្នេះ គឺអេលីផាលេត យីអែល និងសេម៉ាយ៉ា ហើយមានពួកប្រុសៗ៦០នាក់ទៅជាមួយ
14 ក្នុងពួកកូនចៅប៊ីកវ៉ាយ មានអ៊ូថាយ និងសាប៊ូឌ ហើយមានពួកប្រុសៗ៧០នាក់ទៅជាមួយ។
15 ខ្ញុំបានប្រមូលអ្នកទាំងនោះមកត្រង់មាត់ទន្លេ ដែលហូរទៅឯក្រុងអាហាវ៉ា យើងរាល់គ្នាក៏ដំឡើងត្រសាលនៅទីនោះ៣ថ្ងៃ កំពុងដែលខ្ញុំត្រួតមើលបណ្តាជន និងពួកសង្ឃ តែឥតមានឃើញពួកកូនចៅលេវីណាមួយ នៅទីនោះឡើយ