អែសរ៉ា 9:12-15 KHOV

12 ដូច្នេះ កុំ​ឲ្យ​ឯង​រាល់​គ្នា​លើក​កូន​ស្រី​របស់​ខ្លួន ឲ្យ​ទៅ​កូន​ប្រុស​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ឯង ឬ​រក​សេចក្តី​សុខ​ដល់​គេ ឬ​ឲ្យ​គេ​បាន​ចំរើន​ឡើង​ដែរ ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​មាន​កំឡាំង ហើយ​ឲ្យ​បាន​ចំអែត ដោយ​ផល​ល្អ​របស់​ស្រុក​នោះ ព្រម​ទាំង​ទុក​ជា​មរដក​ដល់​កូន​ចៅ​ឯង​រាល់​គ្នា​ត​រៀង​ទៅ

13 ដូច្នេះ ក្រោយ​អស់​ទាំង​ការ​ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​អាក្រក់ និង​ទោស​របស់​យើង​ខ្ញុំ ដែល​មាន​ទំងន់​ជា​ខ្លាំង​ម៉្លេះ ទោះ​បើ​ទ្រង់ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​មិន​បាន​ធ្វើ​ទោស​ដល់​យើង​ខ្ញុំ ឲ្យ​ស្មើ​នឹង​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ទេ ហើយ​បាន​ទាំង​ប្រោស ឲ្យ​យើង​ខ្ញុំ​មាន​សំណល់​រួច​ចេញ​ដូច្នេះ​ផង

14 ឥឡូវ​នេះ តើ​យើង​ខ្ញុំ​នឹង​វិល​ទៅ ប្រព្រឹត្ត​រំលង​ក្រឹត្យ‌ក្រម​របស់​ទ្រង់​ទៀត ដោយ​ភ្ជាប់​ញាតិ​នឹង​ពួក​សាសន៍​នោះ​ឯង ដែល​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ឬ​អី បើ​ធ្វើ​ដូច្នោះ តើ​ទ្រង់​មិន​មាន​សេចក្តី​ក្រោធ​ដល់​យើង​ខ្ញុំ ដរាប​ដល់​ទ្រង់​បាន​បំផ្លាញ​អស់​រលីង​ទេ​ឬ​អី ឥត​ឲ្យ​មាន​សំណល់​សល់ ឬ​អ្នក​ណា​ឲ្យ​បាន​រួច​ឡើយ

15 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទ្រង់​សុចរិត ដ្បិត​យើង​ខ្ញុំ​មាន​តែ​សំណល់ ដែល​បាន​រួច​ប៉ុណ្ណោះ​ទេ ដូច​ជា​សព្វ​ថ្ងៃ​នេះ មើល យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ មាន​ជាប់​ទាំង​ទោស​ផង ដ្បិត​ក្នុង​អំពើ​យ៉ាង​នេះ គ្មាន​អ្នក​ណា​នឹង​ឈរ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ។