20 រីឯសេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល ខ្ញុំនៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ
21 ក្រោយនោះ ខ្ញុំបានមកក្នុងស្រុកស៊ីរី និងស្រុកគីលីគា
22 តែពួកជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ
23 គេគ្រាន់តែឮថា អ្នកដែលធ្វើទុកគេកាលពីដើម ឥឡូវនេះ កំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ
24 ហើយគេក៏សរសើរដំកើងដល់ព្រះដោយព្រោះខ្ញុំ។