16 រីឯសេចក្តីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានព្រះបន្ទូលថា «នឹងពូជទាំងប៉ុន្មាន» ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា «និងពូជលោក១នោះឯង» គឺជាព្រះគ្រីស្ទ
17 ខ្ញុំចង់និយាយដូច្នេះថា សេចក្តីសញ្ញាដែលព្រះបានយល់ព្រមជាមុន នោះក្រឹត្យវិន័យ ដែលកើតឡើង៤៣០ឆ្នាំជាក្រោយនឹងលើកចោល ឲ្យសេចក្តីសញ្ញានោះទៅជាឥតប្រយោជន៍មិនបាន
18 ដ្បិតបើសិនជាមរដកនោះបានមក ដោយអាងក្រឹត្យវិន័យ នោះមិនមែនអាងសេចក្តីសន្យាទៀតទេ តែព្រះទ្រង់បានប្រទានដល់លោកអ័ប្រាហាំ តាមសេចក្តីសន្យាវិញ
19 ដូច្នេះ តើហេតុអ្វីបានជាមានក្រឹត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្តីរំលងច្បាប់ ទាល់តែពូជ
20 រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។
21 ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្តីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រឹត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្តីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ
22 ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្តីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្តីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ