8 នៅវេលានោះ កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ នោះត្រូវជាប់បំរើដល់អស់ទាំងរបស់ ដែលមិនមែនជាព្រះពីកំណើតទេ
9 តែឥឡូវនេះ លុះបានស្គាល់ព្រះហើយ (តែស៊ូថា ព្រះបានស្គាល់អ្នករាល់គ្នាវិញជាជាង) នោះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាបានត្រឡប់ ទៅឯបថមសិក្សាខ្សោយ ហើយទាបថោក ដែលអ្នករាល់គ្នាចង់ទៅជាប់បំរើម្តងទៀតនោះ
10 អ្នករាល់គ្នាជាអ្នកកាន់ថ្ងៃ ខែ រដូវ និងឆ្នាំផ្សេងៗ
11 ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងពួកអ្នករាល់គ្នា ជាឥតប្រយោជន៍។
12 បងប្អូនអើយ ខ្ញុំសូមអង្វរឲ្យអ្នករាល់គ្នាបានដូចខ្ញុំ ដ្បិតខ្ញុំដូចអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ
13 តែអ្នករាល់គ្នាដឹងថា ខ្ញុំបានផ្សាយដំណឹងល្អមកអ្នករាល់គ្នាកាលពីដើម ដោយសេចក្តីកំសោយខាងសាច់ឈាម
14 ហើយអ្នករាល់គ្នាមិនបានមើលងាយ ចំពោះសេចក្តីល្បងក្នុងសាច់ឈាមខ្ញុំ ឬចោលខ្ញុំចេញ ដោយខ្ពើមនោះទេ គឺបានទទួលខ្ញុំ ទុកដូចជាទេវតានៃព្រះវិញ ហើយដូចជាព្រះយេស៊ូវគ្រីស្ទផង