5 ដ្បិតយើងរាល់គ្នាអាងសេចក្តីជំនឿ ដើម្បីនឹងរង់ចាំដោយនូវព្រះវិញ្ញាណ ឲ្យបានសេចក្តីសុចរិតដែលយើងសង្ឃឹមចង់បាននោះ
6 ពីព្រោះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែកឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ មានប្រយោជន៍តែសេចក្តីជំនឿ ដែលប្រព្រឹត្តដោយសេចក្តីស្រឡាញ់ប៉ុណ្ណោះ
7 អ្នករាល់គ្នាបានរត់យ៉ាងល្អហើយ តើអ្នកណាបានឃាត់មិនឲ្យស្តាប់តាមសេចក្តីពិតវិញ
8 ការបញ្ចុះបញ្ចូលនេះមិនមែនមកពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាទេ
9 ដំបែតែបន្តិច អាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងបាន
10 ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា នោះនឹងត្រូវទោសវិញ ទោះបើជាអ្នកណាក៏ដោយ
11 ប៉ុន្តែ បងប្អូនអើយ បើសិនជាខ្ញុំនៅតែប្រដៅឲ្យគេកាត់ស្បែក នោះតើហេតុអ្វីបានជាគេនៅតែបៀតបៀនដល់ខ្ញុំទៀត បើប្រដៅដូច្នោះ នោះសេចក្តីបង្អាក់បង្អន់ ពីរឿងឈើឆ្កាង ត្រូវបាត់ហើយ