1 បងប្អូនអើយ បំណងចិត្តខ្ញុំ និងសេចក្តីដែលខ្ញុំអង្វរដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ
2 ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ
3 ពីព្រោះគេមិនបានចុះចូល តាមសេចក្តីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្តីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្តីសុចរិតរបស់ទ្រង់ឡើយ
4 ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ សំរាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿ។
5 លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកដោយសារក្រឹត្យវិន័យថា «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្តីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង»
6 តែសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌» គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក