រ៉ូម 15:29-33 KHOV

29 ហើយ​ខ្ញុំ​ដឹង​ថា ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​នាំ​ទាំង​ព្រះ‌ពរ នៃ​ដំណឹង​ល្អ ផង​ព្រះ‌គ្រីស្ទ ដ៏​ពោរ‌ពេញ​មក​ដែរ។

30 តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ហើយ​ដោយ​នូវ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ‌វិញ្ញាណ​ថា ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ

31 ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​មនុស្ស​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​នៅ​ក្រុង​យេរូ‌សាឡិម បាន​គាប់​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ផង

32 ប្រយោជន៍​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​អំណរ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ ហើយ​ឲ្យ​ខ្ញុំ​បាន​លំហើយ​ចិត្ត​ជា​មួយ​នឹង​អ្នក​រាល់​គ្នា

33 សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា អាម៉ែន។