19 ដ្បិតមនុស្សទាំងអស់បានដឹង ពីបែបដែលអ្នករាល់គ្នាស្តាប់បង្គាប់ហើយ ដូច្នេះ ខ្ញុំត្រេកអរពីដំណើរអ្នករាល់គ្នាណាស់ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងឯសេចក្តីល្អ ហើយល្ងង់ខាងឯសេចក្តីអាក្រក់វិញ
20 ឯព្រះនៃសេចក្តីសុខសាន្ត នៅបន្តិចទៀតទ្រង់នឹងកិនអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាហើយ សូមឲ្យអ្នកបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងចុះ។
21 អ្នកធីម៉ូថេ ជាអ្នកធ្វើការជាមួយនឹងខ្ញុំ ហើយអ្នកលូគាស អ្នកយ៉ាសុន និងអ្នកសូសិប៉ាត្រុស ជាញាតិខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នាដែរ
22 ឯខ្ញុំ ឈ្មោះទើទាសដែលសរសេរសំបុត្រនេះ ក៏សូមជំរាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ
23 អ្នកកៃយុស ជាអ្នកដែលទទួលខ្ញុំ និងពួកជំនុំទាំងអស់ផង គាត់សូមជំរាបសួរមកអ្នករាល់គ្នា អ្នកអេរ៉ាស្ទុស ជាមេត្រួតត្រាក្នុងទីក្រុង និងអ្នកក្វើតុស ជាពួកបងប្អូន គេក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ
24 សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាប់គ្នាទាំងអស់ អាម៉ែន។
25 រីឯព្រះ ដែលអាចនឹងតាំងអ្នករាល់គ្នា ឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំ នឹងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវនឹងសេចក្តីបើកសំដែង អំពីការអាថ៌កំបាំង ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក