4 គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត
5 សូមជំរាបសួរពួកជំនុំ ដែលប្រជុំនៅផ្ទះគេដែរ សូមជំរាបសួរអ្នកអេប៉ាយនេត ជាស្ងួនភ្ងាខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទពីស្រុកអាស៊ី
6 សូមជំរាបសួរនាងម៉ារា ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយយើង
7 សូមជំរាបសួរអ្នកអាន់ត្រូនីក និងអ្នកយូនាស ជាញាតិខ្ញុំ គឺជាអ្នកជាប់គុកជាមួយនឹងខ្ញុំ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំដែរ
8 សូមជំរាបសួរអ្នកអាំភ្លាស ជាស្ងួនភ្ងាខ្ញុំក្នុងព្រះអម្ចាស់
9 សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ និងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ
10 សូមជំរាបសួរអ្នកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយសូមជំរាបសួរពួកផ្ទះអើរិស្តូប៊ូល