រ៉ូម 16:5-11 KHOV

5 សូម​ជំរាប​សួរ​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​គេ​ដែរ សូម​ជំរាប​សួរ​អ្នក​អេប៉ាយនេត ជា​ស្ងួនភ្ងា​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌គ្រីស្ទ​ពី​ស្រុក​អាស៊ី

6 សូម​ជំរាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ​ហត់​ជា​ច្រើន ប្រយោជន៍​នឹង​ជួយ​យើង

7 សូម​ជំរាប​សួរ​អ្នក​អាន់‌ត្រូ‌នីក និង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ដែរ

8 សូម​ជំរាប​សួរ​អ្នក​អាំភ្លាស ជា​ស្ងួនភ្ងា​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់

9 សូម​ជំរាប​សួរ​អ្នក​អ៊ើ‌បាន់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ក្នុង​ព្រះ‌គ្រីស្ទ និង​អ្នក​ស័តា‌ឃីស ជា​ស្ងួនភ្ងា​ខ្ញុំ​ដែរ

10 សូម​ជំរាប​សួរ​អ្នក​អ័ពេលេស ដែល​ជា​អ្នក​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​សូម​ជំរាប​សួរ​ពួក​ផ្ទះ​អើរិ‌ស្តូ‌ប៊ូល

11 សូម​ជំរាប​សួរ​អ្នក​ហេរ៉ូឌាន ជា​ញាតិ​ខ្ញុំ សូម​ជំរាប​សួរ​ពួក​ផ្ទះ​ណើគីស ដែល​នៅ​ក្នុង​ព្រះ‌អម្ចាស់