រ៉ូម 16:6-12 KHOV

6 សូម​ជំរាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ​ហត់​ជា​ច្រើន ប្រយោជន៍​នឹង​ជួយ​យើង

7 សូម​ជំរាប​សួរ​អ្នក​អាន់‌ត្រូ‌នីក និង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ដែរ

8 សូម​ជំរាប​សួរ​អ្នក​អាំភ្លាស ជា​ស្ងួនភ្ងា​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់

9 សូម​ជំរាប​សួរ​អ្នក​អ៊ើ‌បាន់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ក្នុង​ព្រះ‌គ្រីស្ទ និង​អ្នក​ស័តា‌ឃីស ជា​ស្ងួនភ្ងា​ខ្ញុំ​ដែរ

10 សូម​ជំរាប​សួរ​អ្នក​អ័ពេលេស ដែល​ជា​អ្នក​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​សូម​ជំរាប​សួរ​ពួក​ផ្ទះ​អើរិ‌ស្តូ‌ប៊ូល

11 សូម​ជំរាប​សួរ​អ្នក​ហេរ៉ូឌាន ជា​ញាតិ​ខ្ញុំ សូម​ជំរាប​សួរ​ពួក​ផ្ទះ​ណើគីស ដែល​នៅ​ក្នុង​ព្រះ‌អម្ចាស់

12 សូម​ជំរាប​សួរ​នាង​ទ្រីភេន និង​នាង​ទ្រីផូស ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌អម្ចាស់ សូម​ជំរាប​សួរ​នាង​ពើ‌ស៊ីស ជា​អ្នក​ស្ងួនភ្ងា ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះ‌អម្ចាស់