8 សូមជំរាបសួរអ្នកអាំភ្លាស ជាស្ងួនភ្ងាខ្ញុំក្នុងព្រះអម្ចាស់
9 សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ និងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ
10 សូមជំរាបសួរអ្នកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយសូមជំរាបសួរពួកផ្ទះអើរិស្តូប៊ូល
11 សូមជំរាបសួរអ្នកហេរ៉ូឌាន ជាញាតិខ្ញុំ សូមជំរាបសួរពួកផ្ទះណើគីស ដែលនៅក្នុងព្រះអម្ចាស់
12 សូមជំរាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ សូមជំរាបសួរនាងពើស៊ីស ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់
13 សូមជំរាបសួរអ្នករូភូស ដែលព្រះអម្ចាស់បានរើសតាំង និងម្តាយគាត់ដែលរាប់ជាម្តាយខ្ញុំដែរ
14 សូមជំរាបសួរអ្នកអ័ស៊ីងគ្រីត អ្នកភ្លេកូន អ្នកហ៊ើម៉ាស អ្នកប៉ាត្រូបាស អ្នកហ៊ើមេស និងពួកបងប្អូនដែលនៅជាមួយនឹងអ្នកទាំងនោះ