រ៉ូម 2:14-20 KHOV

14 ពី​ព្រោះ​កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រឹត្យ‌វិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រឹត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រឹត្យ‌វិន័យ​ដល់​ខ្លួន​គេ​វិញ

15 ដោយ​សំដែង​ថា របៀប​ក្រឹត្យ‌វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ជួន‌កាល​ប្រកាន់​ទោស ជួន‌កាល​ដោះ​សា​គ្នា​ទៅ​វិញ​ទៅ​មក)

16 គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ​ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

17 បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ទាំង​ទុក​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ ហើយ​អួត​សរសើរ​ពី​ព្រះ

18 ក៏​ស្គាល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ហើយ​ចេះ​សំគាល់​រើស​សេចក្តី​ល្អ ដោយ​បាន​រៀន​តាម​ក្រឹត្យ‌វិន័យ

19 ទាំង​ជឿ​ប្រាកដ​ថា ខ្លួន​ជា​អ្នក​ដឹក‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​ងងឹត

20 ជា​អ្នក​ទូន្មាន​ប្រដៅ​ដល់​ពួក​ខ្លៅ​ល្ងង់ ជា​គ្រូ​បង្រៀន​ដល់​កូន​ក្មេង ក៏​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យ‌វិន័យ