រ៉ូម 2:2-8 KHOV

2 តែ​យើង​រាល់​គ្នា​ដឹង​ថា ចំណែក​សេចក្តី​ជំនុំ‌ជំរះ​របស់​ព្រះ​វិញ នោះ​ត្រូវ​នឹង​សេចក្តី​ពិត ទាស់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ

3 មួយ​ទៀត ឱ​មនុស្ស​អើយ ដែល​អ្នក​ថ្កោល​ទោស ដល់​អស់​អ្នក ដែល​ប្រព្រឹត្ត​ការ​យ៉ាង​នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​តើ​អ្នក​ស្មាន​ថា​ខ្លួន​អ្នក​នឹង​រួច​ពី​សេចក្តី​ជំនុំ‌ជំរះ​របស់​ព្រះ​ឬ​អី

4 ឬ​អ្នក​មើល‌ងាយ​សេចក្តី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្តី​ទ្រាំ​ទ្រ និង​សេចក្តី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្តី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី

5 តែ​ដោយ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ បាន​ជា​អ្នក​ឈ្មោះ​ថា​កំពុង​តែ​ប្រមូល​សេចក្តី​ក្រោធ ទុក​សំរាប់​ខ្លួន​ដល់​ថ្ងៃ​នៃ​សេចក្តី​ក្រោធវិញ ជា​ថ្ងៃ​ដែល​សេចក្តី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ​នឹង​សំដែង​មក

6 ដែល​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត

7 គឺ​ជា​ជីវិត​អស់​កល្ប‌ជានិច្ច ដល់​ពួក​អ្នក​ដែល​រក​សិរី‌ល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​មិន​ពុក‌រលួយ ដោយ​គេ​កាន់​ខ្ជាប់​ក្នុង​ការ​ល្អ

8 តែ​ពួក​អ្នក​ដែល​ទាស់​ទទឹង មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី​ក្រោធ និង​សេចក្តី​ឃោរ‌ឃៅ