22 អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ
23 អ្នកឯងដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រឹត្យវិន័យឬទេ
24 ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្តីចែងទុកមកហើយ។
25 រីឯការកាត់ស្បែក នោះមានប្រយោជន៍មែន បើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ នោះការដែលទទួលកាត់ស្បែក បានត្រឡប់ដូចជាមិនកាត់វិញ
26 ដូច្នេះ បើសិនជាពួកដែលមិនកាត់ស្បែក គេកាន់តាមបញ្ញត្តក្រឹត្យវិន័យទៅ នោះការដែលមិនបានកាត់ស្បែក តើមិនរាប់ដូចជាបានកាត់វិញទេឬអី
27 ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រឹត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ និងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ
28 ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសំគាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ