រ៉ូម 3:13-19 KHOV

13 បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​គេ​សំរាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន

14 ហើយ​មាត់​គេ​មាន​ពេញ​ដោយ​សេចក្តី​បណ្តាសា និង​សេចក្តី​ជូរ​ចត់

15 ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម

16 នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្តី​វិនាស និង​សេចក្តី​ទុក្ខ​លំបាក

17 គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​សោះ

18 ក៏​គ្មាន​សេចក្តី​កោត‌ខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ»

19 រីឯ​គ្រប់​ទាំង​សេចក្តី​ដែល​ក្រឹត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រឹត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ៍​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ