រ៉ូម 3:2-8 KHOV

2 មាន​គ្រប់​ជំពូក​ជា​ច្រើន​ណាស់ មុន​ដំបូង គឺ​ពី​ព្រោះ​បាន​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​គេ

3 តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្តេច​ទៅ សេចក្តី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី

4 ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត‌ភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំ‌ជំរះ​ទ្រង់»

5 ប៉ុន្តែ បើ​សិន​ជា​សេចក្តី​ទុច្ចរិត​របស់​យើង​រាល់​គ្នា បាន​នាំ​ឲ្យ​គេ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ​ច្បាស់​ជាង នោះ​តើ​នឹង​ថា​ដូច​ម្តេច តើ​ព្រះ​ទ្រង់​ទុច្ចរិត​ឬ​អី ដែល​ទ្រង់​ធ្វើ​ទោស​នោះ (នេះ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក)

6 ទេ មិន​មែន​ឡើយ តែ​បើ​សិន​ជា​ទុច្ចរិត​មែន នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​ព្រះ​ជំនុំ‌ជំរះ​លោកីយ៍​បាន

7 ដ្បិត​បើ​សិន​ជា​សេចក្តី​ពិត​របស់​ព្រះ​បាន​ចំរើន​ឡើង សំរាប់​ជា​សិរី‌ល្អ​ដល់​ទ្រង់ ដោយ‌សារ​សេចក្តី​ភូត‌ភរ​របស់​ខ្ញុំ នោះ​តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជាប់​សេចក្តី​ជំនុំ‌ជំរះ ទុក​ដូច​ជា​មនុស្ស​មាន​បាប​ទៀត

8 ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​មិន​ថា ចូរ​ប្រព្រឹត្ត​ការ​អាក្រក់ ដើម្បី​ឲ្យ​ការ​ល្អ​បាន​កើត​ឡើង ដូច​ជា​គេ​និយាយ​បង្កាច់​យើង​ខ្ញុំ ហើយ​ខ្លះ​ប្រកាន់​ថា យើង​ខ្ញុំ​ប្រដៅ​ដូច្នោះ​មែន​នោះ ឯ​ទោស​នៃ​ពួក​អ្នក​ដែល​ប្រកាន់​ដូច្នោះ នោះ​ត្រឹម​ត្រូវ​ហើយ។