រ៉ូម 3:27-31 KHOV

27 ដូច្នេះ តើ​សេចក្តី​អួត​អាង​នៅ​ឯ​ណា គឺ​ត្រូវ​លើក​ចោល​ហើយ តើ​ច្បាប់​ណា​ដែល​លើក​ចោល​នោះ តើ​ជា​ច្បាប់​ខាង​ឯ​ការ​ប្រព្រឹត្ត​ឬ មិន​មែន​ទេ គឺ​ជា​ច្បាប់​ខាង​ឯ​សេចក្តី​ជំនឿ​វិញ​ទេ​តើ

28 ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្តី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ

29 តើ​ព្រះ‌អង្គ​ទ្រង់​ជា​ព្រះ​នៃ​សាសន៍​យូដា​តែ​ប៉ុណ្ណោះ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ​ទេ​ឬ​អី មែន​ហើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ

30 ដ្បិត​គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ ដែល​នឹង​រាប់​ទាំង​ពួក​កាត់​ស្បែក ថា​ជា​សុចរិត ដោយ‌សារ​តែ​គេ​មាន​សេចក្តី​ជំនឿ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ផង ដោយ​គេ​មាន​សេចក្តី​ជំនឿ​នោះ​ដែរ

31 ដូច្នេះ តើ​យើង​ឈ្មោះ​ថា​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សេចក្តី​ជំនឿ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ឈ្មោះ​ថា យើង​តាំង​ក្រឹត្យ‌វិន័យ​ឲ្យ​កាន់​តែ​មាំ‌មួន​ឡើង​វិញ​ទេ​តើ។