រ៉ូម 3:6-12 KHOV

6 ទេ មិន​មែន​ឡើយ តែ​បើ​សិន​ជា​ទុច្ចរិត​មែន នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​ព្រះ​ជំនុំ‌ជំរះ​លោកីយ៍​បាន

7 ដ្បិត​បើ​សិន​ជា​សេចក្តី​ពិត​របស់​ព្រះ​បាន​ចំរើន​ឡើង សំរាប់​ជា​សិរី‌ល្អ​ដល់​ទ្រង់ ដោយ‌សារ​សេចក្តី​ភូត‌ភរ​របស់​ខ្ញុំ នោះ​តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជាប់​សេចក្តី​ជំនុំ‌ជំរះ ទុក​ដូច​ជា​មនុស្ស​មាន​បាប​ទៀត

8 ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​មិន​ថា ចូរ​ប្រព្រឹត្ត​ការ​អាក្រក់ ដើម្បី​ឲ្យ​ការ​ល្អ​បាន​កើត​ឡើង ដូច​ជា​គេ​និយាយ​បង្កាច់​យើង​ខ្ញុំ ហើយ​ខ្លះ​ប្រកាន់​ថា យើង​ខ្ញុំ​ប្រដៅ​ដូច្នោះ​មែន​នោះ ឯ​ទោស​នៃ​ពួក​អ្នក​ដែល​ប្រកាន់​ដូច្នោះ នោះ​ត្រឹម​ត្រូវ​ហើយ។

9 ដូច្នេះ តើ​ដូច​ម្តេច យើង​ល្អ​ជាង​គេ​ឬ​ទេ មិន​មែន​ទេ ដ្បិត​យើង​ខ្ញុំ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទោះ​ទាំង​សាសន៍​យូដា និង​សាសន៍​ក្រេក​ផង សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប

10 ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង

11 គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ

12 គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង