រ៉ូម 4:10-16 KHOV

10 ចុះ​សេចក្តី​នោះ​បាន​រាប់​ដូច​ម្តេច តើ​ពី​កាល​លោក​បាន​កាត់​ស្បែក​រួច​ហើយ ឬ​នៅ​ឡើយ មិន​មែន​ពី​កាល​លោក​បាន​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​ក្នុង​កាល​ដែល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ​វិញ

11 ហើយ​លោក​បាន​ទទួល​ពិធី​កាត់​ស្បែក​នេះ ទុក​ជា​ទី​សំគាល់ ជា​ត្រា​នៃ​សេចក្តី​សុចរិត ដែល​មក​ដោយ​សេចក្តី​ជំនឿ​នោះ​ឯង គឺ​ជា​សេចក្តី​ជំនឿ​ដែល​លោក​មាន​ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​អស់​អ្នក​ដែល​ជឿ ឥត​កាត់​ស្បែក​ផង ប្រយោជន៍​ឲ្យ​បាន​រាប់​សេចក្តី​សុចរិត​នេះ​ដល់​អ្នក​ទាំង​នោះ

12 ហើយ​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​ពួក​ដែល​មិន​គ្រាន់​តែ​កាត់​ស្បែក​ប៉ុណ្ណោះ គឺ​ដែល​ដើរ​តាម‌ដាន​នៃ​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​ផង ជា​សេចក្តី​ជំនឿ​ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។

13 ដ្បិត​សេចក្តី​សន្យា ដល់​លោក​អ័ប្រា‌ហាំ និង​ពូជ​លោក ឲ្យ​បាន​លោកីយ៍​ជា​មរដក នោះ​មិន​មែន​ដោយ‌សារ​ក្រឹត្យ‌វិន័យ​ទេ គឺ​ដោយ‌សារ​សេចក្តី​សុចរិត​ដែល​មក​ដោយ​សេចក្តី​ជំនឿ​វិញ

14 ពី​ព្រោះ​បើ​សិន​ជា​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​បាន​គ្រង​មរដក នោះ​សេចក្តី​ជំនឿ​បាន​ទៅ​ជា​ឥត​អំពើ​វិញ ហើយ​សេចក្តី​សន្យា​ក៏​ឥត​ប្រយោជន៍​ដែរ

15 ឯ​ក្រឹត្យ​វិន័យ នោះ​បង្កើត​សេចក្តី​ក្រោធ ដ្បិត​កន្លែង​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ នោះ​ក៏​ឥត​មាន​សេចក្តី​រំលង​ដែល

16 ដូច្នេះ សេចក្តី​សន្យា​បាន​មក​ដោយ​សេចក្តី​ជំនឿ ដើម្បី​ឲ្យ​បាន​ត្រូវ​ខាង​ព្រះ‌គុណ ប្រយោជន៍​ឲ្យ​សេចក្តី​សន្យា​បាន​ខ្ជាប់‌ខ្ជួន ដល់​ពូជ​លោក​ត​ទៅ មិន​មែន​ត្រឹម​តែ​ពូជ​ដែល​អាង​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពូជ​ដែល​អាង​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ដែល​ជា​ឰយុកោ​នៃ​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ផង