រ៉ូម 5:9-15 KHOV

9 ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្តី​ក្រោធ ដោយ‌សារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត

10 ដ្បិត​កាល​យើង​ជា​ខ្មាំង​សត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះ‌រាជ‌បុត្រា​ទ្រង់​សុគត ដូច្នេះ ដែល​យើង​បាន​ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

11 ហើយ​មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​មាន​សេចក្តី​រីក‌រាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយ‌សារ​ទ្រង់​ហើយ។

12 ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយ‌សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាល‌ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ

13 (ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ៍ ដរាប​ដល់​ក្រឹត្យ‌វិន័យ តែ​កាល​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ

14 ប៉ុន្តែ​ចាប់​តាំង​ពី​លោក​អ័ដាម ដរាប​ដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើ​បាប មិន​មែន​ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ផង ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក

15 ប៉ុន្តែ ព្រះ‌គុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះ‌គុណ​នៃ​ព្រះ ហើយ​នឹង​អំណោយ​ទាន​នៃ​ព្រះ‌គុណ​នោះ ដែល​មក​ដោយ‌សារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​បាន​ចំរើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ