14 ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្តីទុច្ចរិតឬអី ទេ គ្មានសោះ
15 ដ្បិតទ្រង់មានព្រះបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្តីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្តីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត»
16 ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្តីមេត្តាករុណាវិញ
17 ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង
18 ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ។
19 ដូច្នេះ អ្នកនឹងសួរខ្ញុំថា ហេតុអ្វីបានជាទ្រង់នៅតែបន្ទោសទៀត ដ្បិតតើអ្នកណាបានទទឹងនឹងព្រះហឫទ័យទ្រង់
20 ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី