29 ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា «បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ។
30 ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្តីសុចរិត នោះបានទាន់សេចក្តីសុចរិតនោះហើយ គឺជាសេចក្តីសុចរិត ដែលមកដោយសារសេចក្តីជំនឿ
31 តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រឹត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រឹត្យវិន័យដ៏សុចរិតទេ
32 តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្តីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ
33 ដូចមានសេចក្តីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។