១ ថែស្សាឡូនីច 1:1-4 KHOV

1 សំបុត្រ​ប៉ុល ស៊ីលវ៉ាន និង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូ‌នីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

2 យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ហើយ​កាល​ណា​យើង​ខ្ញុំ​អធិស្ឋាន នោះ​ក៏​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា

3 ដោយ​នឹក​ចាំ​ជា​ដរាប ពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំ‌មួន ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ផង

4 ឱ​បង​ប្អូន ដែល​ព្រះ​ទ្រង់​ស្រឡាញ់​អើយ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​បាន​រើស​តាំង​អ្នក​រាល់​គ្នា​ហើយ