2 ដើម្បីនឹងចាត់ធីម៉ូថេ ជាបងប្អូន គឺជាអ្នកបំរើនៃព្រះ ដែលបានធ្វើការជាមួយនឹងយើងខ្ញុំ ក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ឲ្យគាត់បានតាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចំរើនខាងឯសេចក្តីជំនឿផង
3 ក្រែងអ្នកណាកើតមានចិត្តថប់ព្រួយ ដោយសេចក្តីទុក្ខលំបាកទាំងនេះ (ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងចៀសពីសេចក្តីយ៉ាងនេះមិនរួចទេ
4 ព្រោះកាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ នោះក៏បានប្រាប់ជាមុនថា យើងរៀបនឹងរងទុក្ខលំបាក ដូចជាអ្នករាល់គ្នាដឹងស្រាប់ថា មានមកហើយ)
5 ដោយហេតុនោះ កាលខ្ញុំទ្រាំមិនបានទៀត នោះខ្ញុំបានចាត់គាត់មកឲ្យបានដឹងពីសេចក្តីជំនឿរបស់អ្នករាល់គ្នា ក្រែងមេល្បួងបានលួងនាំចិត្តអ្នករាល់គ្នា ឲ្យការនឿយហត់របស់យើងខ្ញុំបានទៅជាឥតអំពើវិញ
6 តែឥឡូវនេះ ដែលធីម៉ូថេបានចេញពីអ្នករាល់គ្នា ទៅដល់យើងខ្ញុំ ព្រមទាំងនាំដំណឹងល្អពីសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំវិញ ហើយពីដំណើរដែលអ្នករាល់គ្នានឹកចាំពីយើងខ្ញុំ ដោយអំណរជានិច្ច ទាំងរឭកចង់ឃើញយើងខ្ញុំផង ដូចជាយើងខ្ញុំរឭកដល់អ្នករាល់គ្នាដែរ
7 ដូច្នេះ បងប្អូនអើយ ក្នុងខណៈដែលយើងខ្ញុំកំពុងតែមានសេចក្តីទុក្ខព្រួយ និងសេចក្តីលំបាកជាច្រើន នោះយើងខ្ញុំមានសេចក្តីក្សាន្តចិត្ត ពីដំណើរអ្នករាល់គ្នាឡើងវិញ ដោយសារសេចក្តីជំនឿរបស់អ្នករាល់គ្នា
8 ដ្បិតឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើងខ្ញុំនឹងរស់នៅ