20 រីឯអ្នករាល់គ្នា បានព្រះដ៏បរិសុទ្ធចាក់លាបឲ្យហើយ ក៏ចេះគ្រប់ទាំងអស់ផង
21 ខ្ញុំសរសេរផ្ញើមក មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្តីពិតទេ គឺដោយព្រោះបានស្គាល់ហើយ ក៏ដឹងថា គ្មានសេចក្តីភូតភរណាកើតពីសេចក្តីពិតនោះឡើយ
22 តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា និងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទ
23 ឯអស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង
24 ដូច្នេះ ចូរឲ្យសេចក្តីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្តីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ
25 នេះហើយ ជាសេចក្តីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច។
26 ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីដំណើរនៃពួកអ្នកដែលនាំអ្នករាល់គ្នាឲ្យវង្វេង