17 ដូច្នេះ ដែលខ្ញុំសំរេចធ្វើយ៉ាងនោះ តើខ្ញុំបានប្រព្រឹត្តដោយចិត្តសាវាឬអី ឬការដែលខ្ញុំសំរេចនឹងធ្វើ តើបានសំរេចតាមសាច់ឈាមបានជាជួនកាលខ្ញុំថា «បាទ» ជួនកាលថា «ទេ» វិញឬអី
18 រីឯព្រះ ទ្រង់ស្មោះត្រង់ បានជាពាក្យសំដីដែលយើងខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះមិនមែនថា «បាទ»ផង «ទេ»ផងឡើយ
19 ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលយើងខ្ញុំ គឺខ្លួនខ្ញុំ ស៊ីលវ៉ាន និងធីម៉ូថេ បានប្រកាសប្រាប់ក្នុងពួកអ្នករាល់គ្នា ទ្រង់មិនមែនជា «បាទ»ផង «ទេ»ផងនោះទេ គឺមានតែ «បាទ» សុទ្ធនៅក្នុងទ្រង់ប៉ុណ្ណោះ
20 ដ្បិតទោះបើមានសេចក្ដីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា
21 រីឯអ្នកដែលតាំងយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នា ហើយដែលចាក់ប្រេងឲ្យយើង នោះគឺជាព្រះ
22 ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង។
23 ខ្ញុំសូមយកព្រះធ្វើជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកឯក្រុងកូរិនថូស នោះគឺដោយប្រណីដល់អ្នករាល់គ្នាទេ