២ កូរិនថូស 10:6-12 KHOV

6 ក៏​ប្រុង​ប្រៀប​ទុក​ជា​ស្រេច នឹង​ធ្វើ​ទោស​ដល់​គ្រប់​ទាំង​សេចក្ដី​រឹង‌ចចេស ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ហើយ។

7 អ្នក​រាល់​គ្នា​មើល​តែ​ឫកពារ​ខាង​ក្រៅ​ឬ​អី បើ​អ្នក​ណា​ជឿ​ប្រាកដ​ថា ខ្លួន​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​ពិចារណា​សេចក្ដី​នេះ ដោយ​ខ្លួន​ឯង​ទៀត គឺ​ថា យើង​ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ​ដូច​ជា​អ្នក​នោះ​ដែរ

8 ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ខ្លួន​ហួស​បន្តិច ពី​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ខ្ញុំ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​សំរាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ នោះ​គង់​តែ​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ

9 ក្រែង​មើល​ទៅ​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយ‌សារ​សំបុត្រ

10 ដ្បិត​គេ​ថា «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើល‌ងាយ​ដែរ»

11 ត្រូវ​ឲ្យ​មនុស្ស​យ៉ាង​នោះ​បាន​យល់​ថា កាល​ណា​យើង​ខ្ញុំ​នៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ប្រព្រឹត្ត ដូច​ជា​យើង​ខ្ញុំ​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ពី​កាល​ដែល​មិន​បាន​នៅ​ជា​មួយ​ដែរ

12 ដ្បិត​យើង​ខ្ញុំ​មិន​ហ៊ាន​រាប់​ខ្លួន​ជា​មួយ​នឹង​ពួក​អ្នក​នោះ​ខ្លះ ឬ​ផ្ទឹម​ខ្លួន​នឹង​គេ ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​គេ​នោះ​ឡើយ ពួក​អ្នក​នោះ​ដែល​គេ​វាស់ ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ