២ កូរិនថូស 11:1-5 KHOV

1 ឱ​បើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ ចំពោះ​សេចក្ដី​ចំកួត​របស់​ខ្ញុំ​បន្តិច​ទៅ​អេះ សូម​អ្នក​រាល់​គ្នា​ទ្រាំ​ទ្រ​នឹង​ខ្ញុំ​ចុះ

2 ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បំរុង​អ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្ដី​តែ​១ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះ‌គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ

3 តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀង​ត្រង់​ខាង​ឯ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយ‌កល​យ៉ាង​នោះ​ដែរ

4 ពី​ព្រោះ​បើ​សិន​ជា​មាន​អ្នក​ណា​មក ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ​១​ទៀត ដែល​យើង​ខ្ញុំ​មិន​បាន​ប្រកាស​ប្រាប់ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​ពី​ដើម ឬ​ដំណឹង​ណា​ផ្សេង​ទៀត ដែល​មិន​ទទួល​កាល​ពី​មុន នោះ​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ​វិញ​ជា​មិន​ខាន

5 ខ្ញុំ​ស្មាន​ថា ខ្លួន​ខ្ញុំ​មិន​ចាញ់​ពួក​សាវក​យ៉ាង​ធំ​នោះ ក្នុង​ការ​អ្វី​សោះ​ឡើយ