1 ឱបើសិនណាជាអ្នករាល់គ្នានឹងទ្រាំទ្រ ចំពោះសេចក្ដីចំកួតរបស់ខ្ញុំបន្តិចទៅអេះ សូមអ្នករាល់គ្នាទ្រាំទ្រនឹងខ្ញុំចុះ
2 ពីព្រោះខ្ញុំប្រចណ្ឌ ចំពោះអ្នករាល់គ្នា ដោយសេចក្ដីប្រចណ្ឌនៃព្រះ ដ្បិតខ្ញុំបានបំរុងអ្នករាល់គ្នាទុក ឲ្យមានប្ដីតែ១ ទុកដូចជាក្រមុំបរិសុទ្ធ គឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះ
3 តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្ដីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ
4 ពីព្រោះបើសិនជាមានអ្នកណាមក ប្រកាសប្រាប់ពីព្រះយេស៊ូវ១ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ ឬបើអ្នករាល់គ្នាទទួលវិញ្ញាណណាផ្សេងទៀត ដែលមិនបានទទួលពីដើម ឬដំណឹងណាផ្សេងទៀត ដែលមិនទទួលកាលពីមុន នោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខាន
5 ខ្ញុំស្មានថា ខ្លួនខ្ញុំមិនចាញ់ពួកសាវកយ៉ាងធំនោះ ក្នុងការអ្វីសោះឡើយ
6 ដ្បិតទោះបើខ្ញុំមិនប៉ិនប៉ាវខាងឯពាក្យសំដីក៏មែន ប៉ុន្តែខ្ញុំមិនមែនខ្សត់ខ្សោយខាងឯចំណេះទេ ហើយក្នុងគ្រប់ការទាំងអស់ យើងខ្ញុំបានសំដែង ឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូកដែរ