២ កូរិនថូស 11:14-20 KHOV

14 ហើយ​សេចក្ដី​នោះ​មិន​ជា​អស្ចារ្យ​ឡើយ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ

15 ដូច្នេះ បើ​អ្នក​បំរើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​សេចក្ដី​សុចរិត​វិញ នោះ​មិន​មែន​ជា​ការ​ធំ​អ្វី​ទេ ឯ​ចុង​បំផុត​របស់​គេ នឹង​បាន​ត្រូវ​តាម​អំពើ​ដែល​គេ​ធ្វើ​ដែរ។

16 ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​រាប់​ខ្ញុំ​ទុក​ដូច​ជា​ល្ងង់​ខ្លៅ​ឡើយ តែ​បើ​រាប់​ទុក​ជា​ល្ងង់​ខ្លៅ​មែន នោះ​ត្រូវ​ទទួល​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច

17 សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​នេះ មិន​មែន​ប្រាប់​តាម​ព្រះ‌អម្ចាស់​ទេ គឺ​ប្រាប់​បែប​ដូច​ជា​ល្ងង់​ខ្លៅ​វិញ ដោយ​ស្មាន​ថា ខ្ញុំ​មាន​កន្លែង​អួត​ខ្លួន​បាន​ខ្លះ

18 ដ្បិត​ដែល​មាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួន​ខាង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​អួត​ដែរ

19 ព្រោះ​អ្នក​រាល់​គ្នា​ដែល​មាន​ប្រាជ្ញា នោះ​ចេះ​តែ​ទ្រាំ​ទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ

20 ពី​ព្រោះ​អ្នក​រាល់​គ្នា​ទ្រាំ​ទ្រ​នឹង​ការ​ដែល​គេ​ចាប់​អ្នក​ប្រើ ឬ​ស៊ី​សាច់​អ្នក ឬ​ដណ្តើម​យក​អ្វី​ពី​អ្នក ឬ​បើ​អ្នក​ណា​ដំកើង​ខ្លួន​លើ​អ្នក ឬ​បើ​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​នោះ​ផង