15 ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេ នឹងបានត្រូវតាមអំពើដែលគេធ្វើដែរ។
16 ខ្ញុំប្រាប់ម្តងទៀតថា កុំឲ្យអ្នកណារាប់ខ្ញុំទុកដូចជាល្ងង់ខ្លៅឡើយ តែបើរាប់ទុកជាល្ងង់ខ្លៅមែន នោះត្រូវទទួលខ្ញុំ ទុកដូចជាមនុស្សល្ងង់ខ្លៅដែរ ដើម្បីឲ្យខ្ញុំបានអួតខ្លួនបន្តិច
17 សេចក្ដីដែលខ្ញុំប្រាប់នេះ មិនមែនប្រាប់តាមព្រះអម្ចាស់ទេ គឺប្រាប់បែបដូចជាល្ងង់ខ្លៅវិញ ដោយស្មានថា ខ្ញុំមានកន្លែងអួតខ្លួនបានខ្លះ
18 ដ្បិតដែលមានមនុស្សជាច្រើនអួតខ្លួនខាងសាច់ឈាម នោះខ្ញុំនឹងអួតដែរ
19 ព្រោះអ្នករាល់គ្នាដែលមានប្រាជ្ញា នោះចេះតែទ្រាំទ្រនឹងមនុស្សល្ងង់ខ្លៅ ដោយស្ម័គ្រពីចិត្តវិញ
20 ពីព្រោះអ្នករាល់គ្នាទ្រាំទ្រនឹងការដែលគេចាប់អ្នកប្រើ ឬស៊ីសាច់អ្នក ឬដណ្តើមយកអ្វីពីអ្នក ឬបើអ្នកណាដំកើងខ្លួនលើអ្នក ឬបើអ្នកណាទះកំផ្លៀងអ្នកនោះផង
21 ខ្ញុំនិយាយបែបជាបន្ទាបខ្លួន ទុកដូចជាយើងខ្ញុំខ្សោយមែន ប៉ុន្តែ ក្នុងការអ្វីដែលអ្នកណាហ៊ាន នោះខ្ញុំក៏ហ៊ានដែរ ខ្ញុំនិយាយនេះដោយសេចក្ដីល្ងង់ខ្លៅ