២ កូរិនថូស 11:19-25 KHOV

19 ព្រោះ​អ្នក​រាល់​គ្នា​ដែល​មាន​ប្រាជ្ញា នោះ​ចេះ​តែ​ទ្រាំ​ទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ

20 ពី​ព្រោះ​អ្នក​រាល់​គ្នា​ទ្រាំ​ទ្រ​នឹង​ការ​ដែល​គេ​ចាប់​អ្នក​ប្រើ ឬ​ស៊ី​សាច់​អ្នក ឬ​ដណ្តើម​យក​អ្វី​ពី​អ្នក ឬ​បើ​អ្នក​ណា​ដំកើង​ខ្លួន​លើ​អ្នក ឬ​បើ​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​នោះ​ផង

21 ខ្ញុំ​និយាយ​បែប​ជា​បន្ទាប​ខ្លួន ទុក​ដូច​ជា​យើង​ខ្ញុំ​ខ្សោយ​មែន ប៉ុន្តែ ក្នុង​ការ​អ្វី​ដែល​អ្នក​ណា​ហ៊ាន នោះ​ខ្ញុំ​ក៏​ហ៊ាន​ដែរ ខ្ញុំ​និយាយ​នេះ​ដោយ​សេចក្ដី​ល្ងង់​ខ្លៅ

22 តើ​គេ​ជា​ពួក​ហេព្រើរ​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ឬ​អី ខ្ញុំ​ក៏​ដែរ

23 គេ​ជា​អ្នក​បំរើ​ព្រះ‌គ្រីស្ទ​ឬ​អី (ខ្ញុំ​និយាយ​បែប​ដូច​ជា​វង្វេង​ស្មារតី​ហើយ) ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយ​ហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិត​ស្លាប់​ជា​ញឹក‌ញយ

24 ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​១

25 គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់