26 ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្ដីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ
27 ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង
28 ក្រៅពីការខាងសាច់ឈាមទាំងនោះ ក៏មានសេចក្ដីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន ដែលប្រជ្រៀតមកលើខ្ញុំ រាល់តែថ្ងៃជានិច្ចថែមទៀត
29 តើអ្នកឯណាខ្សោយ ហើយខ្ញុំមិនបានខ្សោយផង តើអ្នកឯណាអាក់អន់ចិត្ត ហើយខ្ញុំមិនឈឺឆ្អាលផង
30 បើសិនជាគួរនឹងអួតខ្លួន នោះខ្ញុំនឹងអួតពីសេចក្ដីកំសោយរបស់ខ្ញុំវិញ
31 ព្រះដ៏ជាព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ
32 នៅក្រុងដាម៉ាស ចៅហ្វាយស្រុកនៃស្តេចអើរេតាស បានឲ្យគេចាំយាមទីក្រុង ដោយចង់ចាប់ខ្ញុំ