7 កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំងបន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី
8 ខ្ញុំបានបង្អត់ពួកជំនុំឯទៀត ដោយទទួលឈ្នួលពីគេ ដើម្បីនឹងយកមកបំរើអ្នករាល់គ្នាវិញ
9 ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុកម៉ាសេដូន បានជួយបំពេញសេចក្ដីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ
10 ខ្ញុំប្រាប់ដោយនូវសេចក្ដីពិតរបស់ព្រះគ្រីស្ទ ដែលនៅក្នុងខ្លួនខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្ដីអំនួតនេះពីខ្ញុំ នៅក្នុងស្រុកអាខៃបានឡើយ
11 ចុះតើដោយហេតុអ្វី ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬអី នោះព្រះអង្គទ្រង់ជ្រាបហើយ
12 តែការដែលខ្ញុំធ្វើ ខ្ញុំនឹងចេះតែធ្វើទៅ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលរករឿង ប្រយោជន៍ឲ្យគេបានដូចជាយើងខ្ញុំ ក្នុងការអ្វីដែលគេអួតខ្លួននោះដែរ
13 ដ្បិតមនុស្សយ៉ាងនោះជាសាវកក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវកនៃព្រះគ្រីស្ទទេ