18 ខ្ញុំបានអង្វរអ្នកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើទីតុសបានចំណេញពីអ្នករាល់គ្នាឬអី តើយើងទាំង២នាក់មិនបានដើរដោយគំនិតតែ១ ហើយតាមដានជើងដដែលទេឬអី។
19 មួយទៀត តើអ្នករាល់គ្នាគិតស្មានថា យើងខ្ញុំកំពុងតែដោះសានឹងអ្នករាល់គ្នាឬអី ឱពួកស្ងួនភ្ងាអើយ យើងខ្ញុំនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងខ្ញុំនិយាយគ្រប់ទាំងអស់នេះ សំរាប់នឹងស្អាងចិត្តអ្នករាល់គ្នាឡើងទេ
20 ដ្បិតខ្ញុំខ្លាចក្រែងកាលណាខ្ញុំមកដល់ នោះមិនឃើញអ្នករាល់គ្នា ដូចជាខ្ញុំចូលចិត្តនោះទេ ហើយអ្នករាល់គ្នាក៏មិនឃើញខ្ញុំ ដូចជាអ្នករាល់គ្នាចូលចិត្តដែរ ក្រែងកើតមានសេចក្ដីឈ្លោះប្រកែក ឈ្នានីស គ្នាន់ក្នាញ់ បាក់បែក បរិហារ បង្កាច់ ឆ្មើងឆ្មៃ ហើយវឹកវរឡើង
21 ក្រែងកាលណាខ្ញុំមកម្តងទៀត នោះព្រះនៃខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំនឹងត្រូវយំនឹងមនុស្សជាច្រើន ដែលធ្វើបាបពីមុន តែមិនបានប្រែចិត្តចេញ ពីសេចក្ដីស្មោកគ្រោក សេចក្ដីកំផិត និងសេចក្ដីអាសអាភាស ដែលគេបានប្រព្រឹត្តនោះឡើយ។